កំណាព្យ អាសូរលោកយាយ

                             អត្ថបទកំណាព្យ (បទពាក្យប្រាំពីរ)

                                        អាសូរលោកយាយ

តាំងពីខ្ញុំនៅតូចក្រូចឆ្មារ                ចាប់ផ្តើមសង្ខារក្នុងផ្ទៃម្តាយ

រហូតប្រសូត្រចេញរាងកាយ             ម្តាយខ្ញុំចំណាយអស់ច្រើនក្រៃ។

លោកយាយជាអ្នកមើលថែខ្ញុំ           បីបមប្រកងមិនឲភ័យ

ប្រសិនបើមានសត្វចង្រៃ                 នឹងសំពងវាយមិនឲប៉ះ។

ពេលបានលឺចៅទៅស្រុកគេ            សែនអរម៉្លេះទេរំភើបណាស់

និយាយប្រាប់គេទាំងក្មេងចាស់      ពិតមិនអោយខ្វះសឹងសព្វមនុស្ស។

មុនឡើងយន្តហោះទៅមួយថ្ងៃ         ស្អប់កម្មចង្រៃបានទំលុះ

បេះដូងខ្ញុំឲចេញធ្លាយធ្លុះ                 ផ្តាច់សង្ខារមនុស្សខ្ញុំស្រឡាញ់។

លោកយាយទៅបាត់មិនបានលា     ចៅសែនវេទនាសឹងចុះចាញ់

ពារមិនអាសូរមកប្រម៉ាញ់                លោកយាយសំឡាញ់ទៅបាត់ហើយ។

ដល់ប្រាំពីរថ្ងៃទើបដឹងស្លាប់              គ្មានអ្នកណាប្រាប់បន្តិចឡើយ

មិននឹកស្មានថាធ្លាប់ឆ្លងឆ្លើយ        ពេលនេះលោកអើយឆ្ងាយដល់ម្លឹង។

ដឹងភ្លាមចៅយំហើយនឹកស្តាយ        អាសូរលោកយាយដែលបាត់ឈឹង

នៅសល់ត្រឹមឈ្មោះដួងព្រលឹង          រំពឹងនឹងជួបមិនបានសោះ។

នឹកឃើញស្រណោះតែងស្រមៃ           នឹកឃើញលោកយាយនៅចំពោះ

ទឹកភ្នែកស្រក់មកដូចទឹកជ្រោះ        មិនអាចជំនួសនឹងអ្វីទេ។

This is a true story based on me. This is a Khmer poem about my Grandma that has been passed away.

1510793_560173904079385_1664873047_n (2)

2 Replies to “កំណាព្យ អាសូរលោកយាយ”

Leave a Reply

Your email address will not be published. Required fields are marked *